ស្មៀនស្រីចេញមុខបកស្រាយ ៥ចំនុចបន្ទាប់ពីមានការរិះគន់ដោយចោទទៅលើចៅសង្កាត់ថា រំលោភម៉ោងការងាររបស់ខ្លួន

កំសាន្ត · 13/July/2017, 5:23 am
ស្មៀនស្រីក្នុងសង្កាត់ទី១ ដែលជាចៅបង្កើតរបស់អតីតចៅសង្កាត់ទី១ ក្នុងខេត្តព្រះសីហនុ បានចេញមកបកស្រាយ ចំពោះវីដេអូរបស់ខ្លួនកាលថ្ងៃម្សិលម៉ិញ បន្ទាប់ពីមានការរិះគន់យ៉ាងចាស់ដៃពីអ្នកលេងហ្វេសប៊ុក មួយចំនួនធំ ក៏ព្រោះតែក្នុងវីដេអូនោះ ស្មៀនស្រីរូបនោះមានកាយវិការ លើសលួសចំពោះចៅសង្កាត់ថ្មី ក្នុងសង្កាត់ទី១ ដែលទើបតែចូលកាន់តំណែងប្រហែលបានមួយសប្តាហ៏នេះ ។

កាយវិការរបស់ស្មៀនស្រីបាននិយាយទៅកាន់លោកមេឃុំថ្មី ដោយខ្លាំងៗព្រមទាំងចង្អុលមុខ ពេលដែលចៅសង្កាត់ថ្មីសុំមើលត្រា កន្លែងទុកត្រានិងឯកសារមួយចំនួនដែលពាក់ព័ន្ធនិងឃុំ ។

ការរិះគន់ស្មៀនស្រីរូបនេះ បានធ្វើឡើងស្របពេលវីដេអូមួយបានចែកចាយលើបណ្តាញសង្គម ។

ក្នុងថ្ងៃទី១៣ខែកក្កដានេះដែរ ស្មៀនស្រី ដែលមានអាខោនហ្វេសប៊ុកឈ្មោះ Da Rong បានផូសក្នុងបណ្តាញសង្គមក្នុង គណនីរបស់នាងជាសាធារណៈថា ៖

វេលាម៉ោង 5:35 ដែល ចៅសង្កាត់រំលោភម៉ោងការងាររបស់ខ្ញុំ ដែលបង្ខិតបង្ខំអោយខ្ញុំបើកទ្វារបន្ទប់ដើម្បីមើលដោយគំរៀមថាបើមិនបើកទេគាត់និងឆែកកាបូប ។

ហើយតាំងពីប្រកាសសុពលភាពហើយ គឺគាត់បង្ករឿងនិង អ៊ុកឡុកនៅក្នុងសង្កាត់ជារៀងរាល់ថ្ងៃ

១/. អនុម័តយកត្រាកាន់
២/. អនុម័តយកសោរបន្ទប់របស់ស្មៀន
៣/. ពេលចុះហត្ថលេខាលើឯកសាររួចដកទុកហើយអោយខ្ញុំធ្វើជូនប្រជាពរដ្ឋម្តងទៀត
៤/. វាយត្រាឈ្មោះរបស់ខ្លួនទៅលើឯកសាររតនាគរ
៥/. ចៅសង្កាត់ចូលសាលាសង្កាត់ពេលយប់ម៉ោង
៨ មានទាំងសំភារ:នៅក្នុងដៃនិងនៅក្នុងឡាន មិនដឹងជាចង់ធ្វើសកម្មភាពអ្វីនៅក្នុងសង្កាត់ទេ ៕











អ្នកនឹងចូលចិត្ត
អត្តបទផ្សេងៗទៀត
៦សន្លឹក​ នីឡា VS ៣សន្លឹក នីកា VS និង​ វរវង្ស ...៦សន្លឹក​ នីឡា VS ៣សន្លឹក នីកា VS និង​ វរវង្ស តើ​តារា​វ័យ​ក្មេង​ម្នាក់​ណា​ស្រស់​ស្អាត​ជាង​គេ
13/Jul/2017
មួយសន្លឹក ពេជ្រ អាវីហ្សា មិនធម្មតាទេ លេងស្ទីល ...មួយសន្លឹក ពេជ្រ អាវីហ្សា មិនធម្មតាទេ លេងស្ទីលសំយេះស្មាឃើញដល់…
13/Jul/2017
តើមាននរណាចង់បណ្តុះផ្សិតទេ? នេះគឺជាវិធីសាស្រ្ត ...តើមាននរណាចង់បណ្តុះផ្សិតទេ? នេះគឺជាវិធីសាស្រ្តនៃការបណ្តុះផ្សិតដែលមានប្រសិទ្ធភាព (មានវីដេអូ)
02/Jul/2017
បានប្រពន្ធស្អាត សាច់សខ្ចី ហ៊ានបណ្ដោយឱ្យទៅធ្វើ ...បានប្រពន្ធស្អាត សាច់សខ្ចី ហ៊ានបណ្ដោយឱ្យទៅធ្វើការជានារីខារ៉ាអូខេ ចុងក្រោយបានត្រឹមទឹកភ្នែកជូតក្បាលជង្គង់ខ្លួនឯង
28/Jun/2017
ប្រិ​យ​មិត្ត​ Facebook​ ចាប់អារម្មណ៍​ទៅ​លើ​ភា ...ប្រិ​យ​មិត្ត​ Facebook​ ចាប់អារម្មណ៍​ទៅ​លើ​ភាព​ហ៊ឺហា​របស់​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​ ដែលល្បីថាជា​ស្រី​កំណាន់​ឯកឧត្តម​ កឹ​ម​ សុខា
28/Jun/2017